មេភូមិ និងបុគ្គលិកអមិត្រសាខាថ្មស ក្នុងចំណោម ០៣នាក់ ដែលរកឃើញមានជំងឺកូវីដ-១៩

(តាកែវ)៖ រដ្ឋបាលស្រុកបូរីជលសារ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបូរីជលសារទាំងអស់ ឲ្យបានជ្រាបថាៈ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបានប៉ះពាល់ផ្ទាល់ជាមួយ លោក កែវ បូរ៉ា (អ្នកវិជ្ជមានកូវីដ-១៩) រស់នៅភូមិដឹកម៉ែ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ សេម អឹម ភេទប្រុស អាយុ ៧១ឆ្នាំ ជាមេភូមិ

២-ឈ្មោះ សេន សាន ភេទស្រី អាយុ ៥២ឆ្នាំ ជាប្រជាពលរដ្ឋ

៣-ឈ្មោះ ឥណ ចិន្តា ភេទស្រី អាយុ ២៣ឆ្នាំ ជាបុគ្គលិកអមិត្រសាខាថ្មស

រដ្ឋបាលស្រុកបូរីជលសារ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅវិទ្យាល័យ សុខអាន ដូងខ្ពស់ បូរីជលសារ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឬទីតាំងដែលបងប្អូនកំពុងរស់នៅផ្ទាល់ ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល ១៤ថ្ងៃ។ ក្នុងករណីសង្ស័យមានបញ្ហាសុខភាពដូចជា៖ ក្អក ក្តៅខ្លួន ឈឺក ពិបាកដកដង្ហើម ត្រូវប្រញាប់រួសរាន់រាយការណ៍ជូនអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅជិត ឬទំនាក់ទំនងផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៣៩០ ០៨៤០ និង ០១២ ៥៧៣ ២០១៕

Photo_2021 05 18_14 16 41