គំរោងធ្វើស៊ីលោក ឌួង ឆាយ! ត្រូវបានបែកធ្លាយដោយសម្លេងរបស់អតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា (មានសម្លេង)

(ភ្នំពេញ)៖ តាមសម្លេងដែលខាងយើងទទួលបាន កាលពីម្សិលមិញនេះ មានរយៈពេល ៤ និង៥៤វិនាទី ត្រូវបានគេស្គាល់ថា ជាសម្លេងរបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ ត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប(YouTube) ដែលធ្វើឲ្យមហាជនមានការផ្អើលជាខ្លាំងចំពោះសារមួយនេះ។

1

សារសម្លេងដែលធ្លាយចេញរបស់អ្នកនាង ដេត ម៉ាលីណា កំពុងតែផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុកនោះ មានអត្ថន័យជារួម គឺលើកឡើងពីគំរោងធ្វើបា.បរបស់អតីតឪពុកក្មេកអ្នកនាង (ឧកញ៉ា ឌួង ងៀប) មកលើកូនប្រុសបង្កើត លោក ឌួង ឆាយ តែម្តង។

4

3

អ្វីដែលសង្ក.ត់ធ្ង.ន់ជាងនេះទៅទៀតនោះគឺ ក្នុងសារសម្លេងក៏បាននិយាយដល់ការផឹ.កស្រាស្រវឹ.ងនៅខាងក្រៅរបស់អ្នកនាង ដេត ម៉ាលីណា ផ្ទាល់តែម្ដង ដែលភាគច្រើន អ្នកនាងច្រើនតែផឹ.កស្រារហូតដល់បាត់បង់ស្មារតី និងមិនអាចបញ្ជាខ្លួនឯងបានទៀតផង ព្រមទាំងពេលខ្លះស្រវឹ.ងហើយ នៅតែចង់បើកឡានថែមទៀត។

2

1

សូមបញ្ជាក់ថា សារសម្លេងបែកធ្លាយនេះ ត្រូវបានគេយល់ថា ជាសម្លេងរបស់អ្នកនាង ដេត ម៉ាលីណា អតីតប្រពន្ធរបស់ ឌួង ឆាយ តែក៏មិនអាចកំណត់បានច្បាស់លាស់ថា ជាសម្លេងរបស់អ្នកនាងឬក៏យ៉ាងណានោះទេ ចំណែកគំរោងអ្វីនោះ ក៏មិនបានបញ្ជាក់ឱ្យប្រាកដនោះដែរ ខណៈមហាជនកំពុងតែរង់ចាំការបកស្រាយពីសាមីខ្លួន៕

5