អភិបាលព្រះសីហនុ សម្រេចបញ្ចប់ការបិទខ្ទប់ និងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ រោងចក្រចំនួន៣ នៅព្រៃនប់ ក្រោយបិទដោយសារកម្មករកើតជំងឺកូវីដ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឱ្យដំណើរការឡើងវិញ ចំពោះក្រុមហ៊ុនចំនួន៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។ ក្រុមហ៊ុនទាំង៣​នេះរួមមាន៖

* ទី១៖ រោងចក្រ ហ្សូអី ហូមថិកស្ដាយ

* ទី២៖ រោងចក្រ ស៉ីណូប្រៅ (ខេមបូឌា) ហ្គាម៉ិន ខូអិលធីឌី

* ទី៣៖ រោងចក្រ ខេម អាយឃែរ ឯ.ក

បន្ថែមពីនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំដល់ រោងចក្រ ហ្សូអី ហូមថិកស្ដាយ, រោងចក្រ ស៉ីណូប្រៅ (ខេមបូឌា) ហ្គាម៉ិន ខូអិលធីឌី នឹង រោងចក្រ ខេម អាយឃែរ ឯ.ក ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2

3