ខេត្តស្វាយរៀង អំពាវពាវដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលធ្លាប់ទាក់ទងបុរសម្នាក់ និងបានចូលទៅទីតាំងចំនួន ២កន្លែង

(ស្វាយរៀង)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមាន និងទីតាំងពាក់ព័ន្ធដូចខាងក្រោម៖

- បុរសឈ្មោះ សោម សុជា អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ

- ហាងកាហ្វេ ប៉ាង រ៉ា នៅភូមិត្រោក ឃុំឈើទាល ទល់មុខផ្ទះលក់ដូរ ឈ្មោះ ទូច ស្រីណេត

- ទីតាំងតារាងបាល់ ផ្ទះឈ្មោះ ងួន វាសនា នៅភូមិត្រោក ឃុំឈើទាល ទល់មុខផ្ទះលក់ដូរ ឈ្មោះ ទូច ស្រីណេត

1

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ មុខទីស្នាក់ការគណបក្សCPP ឃុំក្រោលគោ ឬទំនាក់ទំនងលេខ 097 781 6403 ឬទំនាក់ទំនងមកក្រុមការងារ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

2

3

4

ប្រភពពីៈ រដ្ឋបាលខេត្តស្វាយរៀង