អ្នកភ្នំពេញ ២នាក់ និងអ្នកព្រះសីហនុ ១នាក់ រកឃើញមានជំងឺកូវីដ-១៩ នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹង ដល់សាធារណជនជ្រាបថាៈ យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់បន្ថែមទៀត ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន ០២នាក់ និងមកពីខេត្តព្រះសីហនុចំនួន ០១នាក់ ដូចមាន

រាយនាមខាងក្រោម៖

១-ឈ្មោះ វ៉ាន់ ថនចាន់ធីម ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក មកពីរាជធានីភ្នំពេញ ថ្ងៃទី០៣/០៥/២០២១។

២- ឈ្មោះ សំ អ៊ុន ភេទប្រុស អាយុ ២៦ឆ្នាំ ភូមិចំបក់ជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក មកពីរាជធានីភ្នំពេញ ថ្ងៃទី១៦/០៥/២០២១។

៣-ឈ្មោះ ចក់ សុវ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ ភូមិថ្មី ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ មកពីខេត្តព្រះសីហនុថ្ងៃទី១៧/០៥/២០២១។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាំវនេះ។

មកទល់ពេលនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១១៦នាក់ (ស្រី៥៧នាក់) ក្នុងនោះបានជាសះស្បើយចំនួន ២៤នាក់ (ស្រី ១៥នាក់)។ អ្នកជំងឺដែលនៅសល់ចំនួន ៩២នាក់ (ស្រី៤២នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោង

មណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក៕

Photo_2021 05 17_21 25 59