មកដល់សៀមរាបវិញម្តង! គ្រាន់តែបុគ្គលម្នាក់មានវិជ្ជមានកូវីដ-១៩ បិទទីតាំងចំនួន ១៧កន្លែង

(សៀមរាប)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្រេចការបិទទីតាំងផ្ទះ ហាងដេប៉ូលក់សំបកកង់រថយន្ត ផ្ទះសំណាក់ និង អាជីវកម្មដ្ឋានចំនួន ១៧ទីតាំង ជាបណ្ដោះអាសន្ន ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានជាប់ពាក់ព័ន្ធជាមួយបុគ្គលឈោ្មះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនលក់សំបកកង់រថយន្ត Wing Force មានវិជ្ជមានកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១"។

រដ្ឋបាលខេត្ត បានបិទទីតាំងផ្ទះ ហាងដេប៉ូលក់សំបកកង់រថយន្ត ផ្ទះសំណាក់ និងអាជីវកម្មដ្ឋានចំនួន ១៧ទីតាំង ជាបណ្តោះអាសន្ន ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី ដែលមានទីតាំងដូចខាងក្រោម៖

១-ផ្ទះសំណាក់ វ៉ៃ ហុង អង្គរ នៅផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប

២-កន្លែងលក់ស៊ុប នៅក្រោមផ្ទាំងប៉ាណូជិតផ្ទះសំណាក់ វៃ ហុង អង្គរ

៣-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ គីម ម៉េង នៅផ្លូវក្រវាត់ក្រុង ក្រុងសៀមរាប

៤-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ គឹម ជឿន នៅផ្លូវក្រវាត់ក្រុង ក្រុងសៀមរាប

៥-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ អ៊ុក សុខា នៅផ្លូវ៣០ម៉ែត្រ សង្កាត់គោកចក ក្រុងសៀមរាប

៦-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ណារ៉ា នៅផ្សារក្រោម ក្រុងសៀមរាប

៧-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ លិ រិន នៅកែងភ្លើងស្តុបចុងកៅស៊ូ ក្រុងសៀមរាប

៨-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ស៊ុន សារ៉ាត់ នៅភ្លើងស្តុបចុងកៅស៊ូ ក្រុងសៀមរាប

៩-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ លី ប៊ុនឃាង នៅជិតភ្លើងស្តុបចុងកៅស៊ូ ក្រុងសៀមរាប

១០-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ស៊ុន សារិន នៅផ្សារស្វាយធំ ស្រុកប្រាទបាគង

១១-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ជា ពិសិដ្ឋ នៅផ្សារដំដែក ស្រុកសូទ្រនិគម

១២-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ម៉េង លាង នៅផ្សារកំពង់ក្តី ស្រុកជីក្រែង

១៣-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ជាង រ៉ាត់ នៅផ្សារស្វាយលើ ស្រុកស្វាយលើ

១៤-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ឆេង ប៊ុនថឹង នៅស្រុកក្រឡាញ់

១៥-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ប៉ាន់ ជីវន្តែ នៅស្រុកក្រឡាញ់

១៦-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ធា សាំងហុក នៅស្រុកពួក

១៧-អាហារដ្ឋាន១ទីតាំង នៅជាប់ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ធា សាំងហុក នៅស្រុកពួក។

1

2

3