អ្នកជំងឺកូវីដ-១៩ នៅក្រុងតាខ្មៅ ៧៥នាក់ បានជាសះស្បើយ អាជ្ញាធរអនុញ្ញាត្តឱ្យឡប់ទៅផ្ទះវិញ និងទទួលការឧបត្ថម្ភពីអភិបាលខេត្ត

(កណ្ដាល)៖ អ្នកជំងឺកូវីដ-១៩ ចំនួន ២៨នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បឋមសិក្សាក្រពើហា និងអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ បានជាសះស្បើយ និងត្រូវបានអាជ្ញាធរខេត្តកណ្ដាល អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

A (1)

រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈបានខេត្តកណ្ដាល រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុងតាខ្មៅ អញ្ជើញជួបសំណេះសំណាលជាមួយ អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៧៥នាក់ ដែលមកពីមណ្ឌលសម្រាកព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ និងបឋមសិក្សាក្រ ពើហា ដែលពិធីនេះប្រារព្ធធ្វើនៅមណ្ឌលសម្រាប់ព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ។

A (2)

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៧៥នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩។ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ការពារនូវសន្តិសុខ សុវត្ថិភាព ពិនិត្យ និងតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងក្រុងតាខ្មៅ ក៏ដូចជាទូទាំងខេត្តកណ្ដាល ជាងនេះទៀត បានផ្ដល់នូវអាហារសមរម្យ ជូនពួកគាត់ផងដែរ។

A (3)

ឯកឧត្តម បានផ្ដាំផ្ញើដល់បងប្អូន ដែលទើបជាសះស្បើយចំនួន ៧៥នាក់ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល រយៈពេល ១៤ថ្ងៃ ក្នុងករណីមានបញ្ហាសុខភាពមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ហើយត្រូវបន្តអនុវត្តនូវវិធានការបង្ការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ ឱ្យបានគ្រប់គ្នា។

A (4)

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានឧបត្ថម្ភដល់បងប្អូនទាំង ៧៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ម៉ាស ១ប្រអប់ និងថវិកា ៥ម៉ឺនរៀល៕

A (5)

A (6)

A (7)

ប្រភពពីៈ រដ្ឋបាលខេត្តកណ្តាល