អាជីវករលក់ដូរក្នុងបរិវេណសួនច្បារក្រុងសំរោង ស្នើសុំចូលលក់ដូរនៅទីនោះបន្តទៀត

(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុន សុភក្រ័ អភិបាលក្រុងសំរោង បានជួបដោះស្រាយសំណើរបស់ក្រុមអាជីវករលក់ដូរ ដែលបានស្នើសុំចូលលក់ដូរបន្តទៀត ក្នុងបរិវេណសួនច្បារក្រុងសំរោង។

1

ក្នុងឱកាសនោះ លោកអភិបាលបានជម្រាបជូន អំពីផែនការនៃការរៀបចំទីកន្លែងសម្រាប់បង្កើតផ្សាររាត្រី នាថ្ងៃខាងមុខ ហើយអាជីវករទាំងអស់នឹងត្រូវទៅលក់ដូរនៅទីតាំងថ្មីនោះ នៅពេលដែលការរៀបចំបានរួចរាល់ និងបានឆ្លើយតបនឹងសំណូមពររបស់បងប្អូនអាជីវករ។

2

លោកអភិបាលក្រុងបានសម្រេចអោយបងប្អូនអាចចូលលក់ដូរបានឡើងវិញក្នុងបរិវេណសួនច្បារ តែត្រូវអនុវត្តកាតព្វកិច្ចតាមអាជ្ញារធរ ព្រមទាំងបានអោយក្រុមការងារនៃរដ្ឋបាលក្រុង ធ្វើកិច្ចសន្យាជាមួយពួកគាត់ ក្នុងការថែរក្សាបរិស្ថាន អនាម័យ និងត្រូវសហការជាមួយរដ្ឋបាលក្រុង ក្នុងពេលដែលមានការរើទីតាំងទៅកន្លែងថ្មីជាដើម៕

3

ប្រភពពីៈ រដ្ឋបាលក្រុងសំរោង