អាជ្ញាធរសម្រេចបិទផ្អាកក្រុមខ្លះនៃក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គាមិន មេនញូ ហ្វាក់ធើរី នៅស្រុកសំរោងទង

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីសម្រេច ស្តីពីការផ្អាកជាបណ្ដោះអាសន្នក្រុមខ្លះនៃក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គាមិន មេនញូ ហ្វាក់ធើរី Sabrina (Cambodia) garment Manufactory។

រដ្ឋបាលខេត្ត បានផ្អាកបណ្តោះអាសន្នក្រុម២៤ អគារដេរទី៤ ជាន់លើ និងក្រុម៣១ អាគារដេរទី៤ ជាន់ក្រោមនៃក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា)ហ្គាមិន មេនញ ហ្វាក់ធើរី Sabrina (Cambodia) garment Manufactory ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

កម្មករនិយោជិត ដែលបម្រើការងារតាមក្រុម ដូចមានបញ្ជាក់ខាងលើ ត្រូវចូលរួមសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីផ្តល់សំណាករកមេរោគកូវីដ-១៩ នៅទីតាំងដែលមន្ត្រីសុខាភិបាល និងអាជ្ញាធរ បានរៀបចំ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ចំពោះនិយោជក នៃក្រុមហ៊ុននេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាក៕

1

2

3