អ្នកណាខ្លះធ្លាប់ទៅទិញថ្នាំ ! អ្នកជំងឺកូវីដ-១៩ ចំនួន ០៦នាក់ ជាបុគ្គលិកនៅឱសថស្ថាន អរុណរស្មីថ្មី

រាជធានីភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន ០៦នាក់ ជាបុគ្គលិកនៅឱសថស្ថាន អរុណរស្មីថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៥BE0 ផ្លូវលេខ ២៨៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទាក់ទងជាមួយបុគ្គលិក ឬទៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី០៧ ខែឧសភា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 17_20 26 19