សូមប្រុងប្រយ័ត្ន! អ.គ្គីភ័.យឆាបឆេះផ្ទះចំនួន ០២ខ្នង នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច កើតមានករណីអ.គ្គិភ័.យបណ្ដាលឲ្យខូចខាតផ្ទះ ចំនួន ០២ខ្នង រួមមាន៖ ១-ផ្ទះទំហំ ៧ × ៩ ម៉ែត្រ ជញ្ជាំងឈើ ដំបូលស៊ីប្រូ ម្ចាស់ផ្ទះឈ្មោះ ប៉ែន សាវ៉េត ភេទស្រី អាយុ ៥២ឆ្នាំ (ឆេះទាំងស្រុង) ឆេះម៉ូតូ០១ គ្រឿង ស្រូវ ២.៥តោន ម៉ាស៊ីនបូមទឹក ៣គ្រឿង និង២-ផ្ទះទំហំ ៨ × ៦ ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ សោម ជន ជញ្ជាំងឈើ ដំបូលក្បឿង (ឆេះជញ្ជាំងមួយផ្ទាំង)។

1

2

សមត្ថ.កិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានភ្លើងឆេះផ្ទះនេះ គឺបណ្តាលមកពីរ ឆ្លងចរន្តអ.គ្គិសនី។ កម្លាំងសមត្ថ.កិច្ចបានអន្តរា.គមន៍ពន្លត់ប្រើប្រាស់ទឹកអស់ ចំនួន០១រថយន្តទើបពន្លត់បានទាំងស្រុង។ នៅក្នុងហេតុការណ៍នេះពុំបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕

3

4

5

6

7