នៅមុននេះបន្តិច អតីតឧកញ៉ា ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយ

(ភ្នំពេញ)៖ យោងតាមគណនីសង្គមហ្វេសប៊ុករបស់ឈ្មោះ ឌួង ឆាយ នៅមុនបន្តិច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបង្ហោះឲ្យដឹងថាៈ «ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយ ទាំងក្តីអាឡោះអាល័យជាទីបំផុត។ សូមអរព្រះគុណ និងអរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ ដែលតែងតែស្រលាញ់រាប់អាន និងគាំទ្រខ្ញុំព្រះករុណា ខ្ញុំបាទរហូតមក។

02

សូមអរព្រះគុណ និងអរគុណ ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ វត្តមុនីប្រសិទ្ធីវង្ស ជាពិសេសខ្ញុំព្រះករុណាសូមថ្លែងអំណរព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះឧត្តមវង្សា កិតិ្តបណ្ឌិត មួង រ៉ា (លោកឪ) សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះទ័យសណ្តោសប្រោសប្រទានដល់ខ្ញុំព្រះករុណា បានស្នាក់អាស្រ័យក្នុងកំឡុងពេលសាងផ្នួស គុណបំណាច់ដ៏ធំធេងមួយនេះ ខ្ញុំព្រះករុណានឹងចងចាំទុកក្នុងបេះដូងជារៀងរហូត។

01

ជាចុងក្រោយ សូមប្រគេនពរ និងជូនពរបានរួចចាកផុតទុក្ខទាំងពួងគ្រប់ៗព្រះអង្គគ្រប់ៗគ្នា ប្រកបដោយសេចក្តីសុខជានិច្ចនិរន្តរ៍តរៀងទៅ។ សូមឱ្យពិភពលោកទាំងមូល ជាពិសេសប្រទេសកម្ពុជាបានរួចចាកផុតពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់នេះ»៕

Image_2021 05 17_19 37 54