បញ្ជូនជនសង្ស័.យចំនួន ៨នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបទល្មើ.សធនធានធម្មជាតិ

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័.យចំនួន ០៨នាក់ និងសម្ភារៈជាច្រើន ដែលពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឱ្យដឹងថា ជនសង្ស័យចំនួន ០៨នាក់ រួមានមាន៖

១-ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុស អាយុ៤៩ឆ្នាំ (ជាមេការ)

២-ឈ្មោះ ឯក ឈីរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ (អ្នកសារព័ត៌មាន)

៣-ឈ្មោះ ទូច ចាន់ ណេង ភេទប្រុស អាយុ៣១ឆ្នាំ (អ្នកបើកអ៊ែស្ការ)

៤-ឈ្មោះ នឿន ណុច ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកបើកអ៊ែស្ការ)

៥-ឈ្មោះ ម៉ក់ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបើកអ៊ែស្ការ)

៦-ឈ្មោះ សាវ គឹមឈឿន ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបើកគោយន្តច្នៃដឹកដី)

៧-ឈ្មោះ ឡា សំណាង ភេទប្រុស អាយុ២៩ឆ្នាំ (អ្នកបើកឡានដឹកដី)

៨-ឈ្មោះ ហៀង គិមហេង ភេទស្រី អាយុ៣៧ឆ្នាំ (មុខរបរលក់អីវ៉ាន់អនឡាញ) រស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី។

1

2

លោកបានបន្តថា នៅពេលចុះបង្ក្រា.បបទល្មើ.សធនធានធម្មជាតិ ដោយយោងតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហើយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវ និងប្រតិបត្តិការបង្ក្រាបឃា.ត់ខ្លួនជនសង្ស័.យចំនួន៨នាក់។

4

5

វត្ថុតាងដកហូតរួមមាន៖ ត្រាក់ទ័រ ១គ្រឿង, គោយន្ត ៣គ្រឿង, រថយន្តបែនច្នៃដឹកដី ១គ្រឿង, រថយន្តដឹកដី ១គ្រឿង, អ៊ែស្ការទ័រកាយដី ៣គ្រឿង, កាណូតស្មាច់ ៨គ្រឿង, ក្បូនបណ្តែតទឹកដំបូល ៨គ្រឿង, ម៉ាស៊ីនការណូត ១៦គ្រឿង, ម៉ាស៊ីនបូមខ្យល់ ១គ្រឿង, ម៉ូតូ ៣គ្រឿង, ម៉ូតូកង់បី ១គ្រឿង, ទូរស័ព្ទដៃ ០៧គ្រឿង ដែលបង្ក្រាបនៅវេលាម៉ោង ៩ព្រឹក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ។

6

7

ក្រោយឃា.ត់ខ្លួនជនសង្ស័.យ និងវត្ថុតាង ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីរក្សាទុក ដោយយោងតាមចម្លើយសារភាពឈ្មោះ ហៀង គិមហេង និងប្តីឈ្មោះ គិម សុធារ៉ាន់ បានប្រាប់ឲ្យដឹងថា ដីដែលមានផ្ទៃដីទំហំ ១៧ហិកតា ត្រូវបានទិញពីប្រជាពលរដ្ឋយកលក់អោយ គឺឈូសឆាយ និងចាក់ដី ធ្វើផ្លូវដើម្បីគម្រោងពុះដីល្វែងលក់។ យោងតាមការស្រាវជ្រាវដីចំណុចដែលកំពុងឈូសឆាយចាក់ដីគ្រោងពុះដីល្វែងលក់នេះ ជាដីស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ និងជាដែនជម្រោកមច្ឆាជាតិរស់នៅ ដែលត្រូវបានបំផ្លាញធនធានធម្មជាតិ។ ក្រោយពេលសាកសួរហើយរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕

8

9

10

11

12