កុមារីម្នាក់ នៅខេត្តកំពត រកឃើញមានវិជ្ជមានកូវីដ-១៩ និងប្រវត្តិដំណើរប៉ះពាល់

(កំពត)៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូន សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថាៈ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងកូវីដ-១៩ថ្មី ម្នាក់ ជាកុមារី ដែលមានឈ្មោះ ហេង សៅវតី អាយុ ៦ឆ្នាំ ទីលំនៅសព្វថ្ងៃភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានផ្ទុកមេរោគកូវីដ-១៩ ជាករណីប៉ះពាល់ផ្ទាល់ជាមួយម្តាយ ប៉ាត ចរិយា និងយាយ ឯម បូផ្លា (មានវិជ្ជមានកូវីដ-១៩) ហើយត្រូវបានដាក់ឲ្យសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច។

ប្រវត្តិនៃអ្នកជំងឺ មានដូចខាងក្រោម៖

-ស្នាក់នៅក្នុងបន្ទុកជាមួយម្តាយ នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត

-ថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានទៅបុណ្យជាមួយម្តាយនៅផ្ទះយាយ ឯម បូផ្លា

-នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់ បានទៅពិនិត្យសុខភាព និងយកសំណាកលើកទី១ ទទួលលទ្ធផលអវិជ្ជមាន (តែម្តាយវិជ្ជមាន) ហើយបានអប់រំឲ្យធ្វើចត្តាឡីស័កនៅផ្ទះ។

-ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០ល្ងាច ក្រុមឆ្លើយតបបន្ទាន់បានធ្វើតេស្តសំណាកលើកទី២ លទ្ធផលសំណាក (Rapid Test) វិជ្ជមានកូវីដ-១៩។ លុះវេលាម៉ោង ១៩:០០យប់ ក្រុមគ្រូពេទ្យបានយកឡានពេទ្យទៅដឹកមកមន្ទីរពេទ្យបង្អែកកំពង់ត្រាច ដើម្បីធ្វើការព្យាបាល។

ចំពោះអ្នកប៉ះពាល់មានដូចខាងក្រោម ៖

-ប៉ះពាល់ផ្ទាល់៖ ០៤នាក់ ឪពុក ប្អូនស្រី ហើយម្តាយរបស់គាត់កំពុងព្យាបាលនៅមន្ទីរពេទ្យកំពង់ត្រាច(ពួកគាត់ត្រូវបានយកសំណាករួចហើយ អវិជ្ជមានទាំង០២លើក)។

-ប៉ះពាល់ប្រយោល៖ ១៥នាក់ អប់រំឲ្យធ្វើចត្តាឡីស័ក នៅផ្ទះរៀងៗខ្លួន

បច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននឹងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។ ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយបុគ្គលខាងលើ សូមធ្វើការទាក់ទងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចំពោះករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬ រោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលនៅជិតបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទាក់ទងតាមទូរស័ព្ទលេខ ០១២ ៨២៤ ៥៦៤ - ០១២ ៨២២ ១៧៩ និង ០៧៨ ២៤៨ ៩៩៨៕

Image_2021 05 17_16 38 16