ចូលរួមត្រេកអរ! អ្នកជំងឺកូវីដ-១៩ ចំនួន ៣១២នាក់បន្ថែមទៀត បានជាសះស្បើយពីជំងឺនៅថ្ងៃទី១៧ ខែឧសភានេះ

(ភ្នំពេញ)៖ នៅមុនបន្តិច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រុមគូ្រពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចូលរួមអបអរនៅលើសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ «មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ, សូមអបអរសាទរ ថ្ងៃនេះអ្នកជំងឺចំនួន ៣១២នាក់

A (1)

A (2)

A (3)

ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព»៕

A (4)

A (5)

A (6)

A (7)

A (8)

A (9)

A (10)

A (11)