ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ទៅហាងកាហ្វេដូងវីនវីនដេប៉ូ សាខាទី៣(សាលាវ៉ាន់ដា)ជារៀងរាល់ថ្ងៃ

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ទៅទិញកាហ្វេជារៀងរាល់ថ្ងៃ នៅហាងកាហ្វេដូងវីនវីនដេប៉ូ សាខាទី៣ (សាលាវ៉ាន់ដា) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្នុងចន្លោះម៉ោង ១០ ទៅម៉ោង ១១ព្រឹក ហើយអ្នកលក់នៅទីតាំងខាងលើនេះ មិនទាន់បានយកសំណាកនៅឡើយទេ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 17_17 07 55