ស៊ែរបន្ទាន់! អ្នកជំងឺកូវីដ-១៩ ជាបុគ្គលិក នៅធនាគារ ស៊ិនហាន(Shinhan Bank)

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការខាងផ្នែកប្រាក់កម្ចី នៅធនាគារ ស៊ិនហាន (Shinhan Bank) សាខាមុនីវង្ស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤២៣-៤២៥ ផ្លូវមន្នីវង្ស(៩៣)កែងផ្លូវ ១៩៨ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទាក់ទងបុគ្គលិក ឬទៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី០៨ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Photo_2021 05 17_16 25 19