ស៊ែរឲ្យគ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ជាអ្នកទិញលក់ម៉ូតូ នៅហាងឈ្មោះ “ដាន ចំណាន”

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ជាអ្នកទិញលក់ម៉ូតូ នៅហាងឈ្មោះ "ដាន ចំណាន" (រោងកុនគីរីរម្យ)ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៦៨ ផ្លូវ២៧៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទាក់ទងជាមួយអ្នកលក់ ឬទៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី០៧ ខែឧសភា រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 17_16 02 04