អភិបាលខេត្តព្រៃវែង បង្ហាញរូបថត និងអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ០៥នាក់

(ព្រៃវែង)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានបង្ហាញរូបថត និងអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ-១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសរសេថាៈ « រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ប្រវត្តិធ្វើដំណើរ និងឈ្មោះជាមួយកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

សូមបងប្អូន ចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍បានល្អ ក្នុងការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចំពោះអ្នកសង្ស័យឆ្លងកូវីដ-១៩ (៣ការពារ ៣កុំ)»៕

1 (2)

2

3

4

5