សត្វស្លា.បចំនួន ១១ក្បាល មាន ៣ប្រភេទ គ្រោងនឹងដោះលែ.ងចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

(សៀមរាប)៖ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សត្វស្លាបចំនួន ៣ប្រភេទ មានចំនួន ១១ក្បាល រួមមាន សត្វក្ងោក(Peafowl) ៥ក្បាល, សត្វកេងកងធំ(Great Hornbill) ៣ក្បាល និង សត្វព្វាំង(Wreathed Hornbill) ៣ក្បាល ដែលបានដឹកជញ្ជូនពីភ្នំពេញមកដល់ព្រៃធម្មជាតិរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ នឹងត្រូវព្រលែងចេញពីទ្រុងចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរនៅពេលឆាប់ៗខាងមុខនេះ ក្រោមកិច្ចសហការគ្នារវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance។

1

2

ឯកឧត្តម បានបញ្ជាក់ទៀតថា កន្លងមកគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា៖ សត្វទោចមកុដ(Pileated gibbon) ១១ក្បាល (កើតកូនបាន ៤ក្បាល), សត្វឈ្លូស(Red muntjac) ៤ក្បាល, សត្វស្វាព្រាម(Silvered langurs) ១២ក្បាល, សត្វសំពោចក្រអូប(Common palm civets) ៥ក្បាល, សត្វភេខ្លួនរលោង(Smooth-coated otter) ៤ក្បាល(កើតកូនបាន ២ក្បាល), សត្វឆ្មារដាវ(Leopard Cat) ២ក្បាល, សត្វកេងកងតូច(Oriental Pied Hornbill) ២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់សព្វថ្ងៃសត្វទាំងអស់នេះ នៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

ក្នុងឱកាសនេះដែរ ឯកឧត្តម បានធ្វើការអំពាវនាវដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕

3

4

5

6

7

8

ប្រភពពីៈ មន្ទីរសារព័ត៌មានខេត្តសៀមរាប