អ្នកចូលចិត្តទុរេនមើលបន្តិចមើ! ទុរេនគឺជាផ្លែឈើរដូវ មិនមែនជាផ្លែឈើ ដែលយើងអាចង់ហូបពេលណាក៏បាននោះទេ

អ្នកហូបទុរេនទាំងឡាយគួយល់ដឹង ទុរេនគឺជាផ្លែឈើរដូវ មិនមែនជាផ្លែឈើ ដែលយើងអាចចង់ហូបពេលណាក៏បាននោះទេ។ រដូវនេះគឺជារដូវទុរេនផ្លែ ក៏ប៉ុន្តែប្រហែលមិនទាន់ដល់ពេលប្រមូលផលនៅឡើយទេ យ៉ាងណាមិញ ដើម្បីផ្គត់ផ្គង់តាមតំរូវការទីផ្សារ(អ្នកឃ្លានទុរេន) កសិករ និងឈ្មួញទុរេន បានបង្កើតវិធីកាត់ផ្លែខ្ចីមកបន្ទុំដោយបានបញ្ចូលសារធាតុគីមីម៉្យាង ឲ្យឆាប់ទុំ ដើម្បីបានលក់។

1

2

កុំឆ្ងល់ថា ហេតុអ្វីទិញទុរេនថៃ វៀតណាម ញាំអត់មានក្លិនទុរេនសោះនោះ ក៏ព្រោះថា ទុរេនរបស់កសិករពួកគេមិនទាន់ពេញវ័យ គ្រប់ថ្ងៃប្រមូលផលនៅឡើយ(ទុរេនខ្ចី) ក៏ប៉ុន្តែគេបង្ខំឲ្យទុំ កាត់ខ្ចីមកបន្ទុំ រួចហើយដាក់ជីថែម ដើម្បីយកផលម្តងទៀត។ គេធ្វើឲ្យចេញផលយ៉ាងហោចណាស់២-៣ដង/១ឆ្នាំ។

រីឯកសិករទុរេនខ្មែរវិញ ដេកចាំរហូតទាល់ទុរេនគ្រប់អាយុ បានបេះលក់ ព្រោះពួកគាត់មិនទាន់ឆ្លាតដូចកសិករបរទេសនៅឡើយទេ ដូច្នេះទុរេនពួកគាត់បានផលតែម្តងគត់ក្នុងមួយឆ្នាំ។ សូមកុំបន្ទោសថា គេខូច គួរបន្ទោសខ្លួនឯងដែលខ្វះប្រាជ្ញា ក្នុងការសំរេចចិត្តទិញអ្វីមួយមកបរិភោគ។

មនុស្សគួរមករៀនស្គាល់ពីធម្មជាតិ និងដើមកំណើតនៃធម្មជាតិឲ្យបានច្បាស់ នោះនឹងអាចស្គាល់អ្វីៗក្នុងធម្មជាតិបានប្រសើរជាងនេះ។

3

4

5

(រូបភាពៈ ហ្វេសប៊ុកប្រទេសថៃ)