អាជ្ញាធរនឹងបង្រួម “តំបន់ក្រហម” មកជាខ្នងផ្ទះ កែប្រែ “តំបន់លឿងទុំ” មកជា “តំបន់លឿង”

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការត្រួតពិនិត្យការងារនៃការបិទខ្ទប់ក្នុងមូលដ្ឋាន និងកិច្ចការបង្រួមតំបន់ក្រហមដោយកន្លែងមកជាខ្នងផ្ទះ កែប្រែតំបន់លឿងទុំ មកជាតំបន់លឿង

1

6

5

ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងការចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា " បីការពារ បីកុំ "។ ប្រភពពីៈ រដ្ឋបាលរាជធានីភ្នំពេញ

2

3

4