និមិត្តសញ្ញាស្អាតៗ ដែលរដ្ឋបាលខេត្ដព្រះសីហនុប្រជុំពិភាក្សារៀបចំ

ព្រះសីហនុ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្ដព្រះសីហនុបានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត  អភិបាលរងក្រុង ស្រុក លោក លោកស្រីនាយករដ្ឋបាលសាលាក្រុង ស្រុកទាំង៥ ។

1

លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត មានប្រសាសន៍បើកកិច្ចប្រជុំពិនិត្យពិភាក្សានិមិត្តសញ្ញារបស់រដ្ឋបាលក្រុងស្រុកទាំង៥ ដែលក្រុមការងារបានធ្វើការប្រជុំពិភាក្សាចូលរួមកែលម្អនិមិត្តសញ្ញារដ្ឋបាលក្រុង-ស្រុកជាបន្តបន្ទាប់នាពេលកន្លងមក និមិត្តសញ្ញារដ្ឋបាលក្រុងស្រុកនីមួយៗ ត្រូវមានការបញ្ជាក់ពីប្រវត្តិនៃនិមិត្តសញ្ញា សក្តានុភាព និងភូមិសាស្ត្រក្រុង-ស្រុកនីមួយៗស្របទៅនឹងនិមិត្តសញ្ញា ម្យ៉ាងទៀតនិមិត្តសញ្ញាក្រុងស្រុកទាំង៥ ត្រូវរចនាអក្សរ និងខ្លឹមសារឯកភាពគ្នា ដើម្បីដាក់ជូនទៅឯកឧត្តមអភិបាលខេត្តសម្រេចមុននឹងបញ្ជូនបន្តសុំសេចក្តីសម្រេចពីក្រសួងមហាផ្ទៃយកមកប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ ។

2

លោកបានបន្តថា កន្លងមកយើងបានបង្កើតក្រុមការងាររៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុងស្រុក ហើយការងារនេះបានអូសបន្លាយរយ:ពេលយូរខែហើយ ដើម្បីធ្វើការប្រជុំពិភាក្សាធ្វើការកែសម្រួល និងបញ្ជាក់ពីខ្លឹមសារ និងអត្ថន័យនៃរូបសញ្ញា និងសក្តានុពលរបស់ក្រុងស្រុកនីមួយៗ ដូច្នេះក្រុងស្រុកនីមួយៗត្រូវបំពេញឯកសារឱ្យបានលឿន ដើម្បីដាក់ជូនឯកឧត្តមអភិបាលខេត្តពិនិត្យសម្រេច និងបន្តបញ្ជូនទៅក្រសួងមហាផ្ទៃសម្រេចយកមកប្រើប្រាស់ជាផ្លូវការ ៕

11

10

9

8

7