ខ្សែកាបអន្ទាក់ ៥៦៥ខ្សែ កាំភ្លើ.ងឆ្នៃ ០២ដើម សត្វអណ្តើកទឹកនៅរស់ និងសាច់សត្វព្រៃជិតផុតពូជ ត្រូវបានអាជ្ញាធរដកហូតបាន

(ភ្នំពេញ)៖ យោងតាមគណនីសង្គមហ្វេសប៊ុករបស់អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានឲ្យដឹងកាលពីថ្មីៗនេះថាៈ «ការបង្ក្រាបដ៏ធំ កាលពីខែមុន មន្ត្រីឧទ្យានុរក្សអង្គការសម្ព័ន្ធមិត្តសត្វព្រៃ-ក្រសួងបរិស្ថានធ្វើការបង្ក្រា.បជំរុំកាប់ឈើខុសច្បា.ប់ចំនួនមួយកន្លែងនៅក្នុងតំបន់ជួរភ្នំក្រវាញ។

1

2

3

ពួកគាត់ធ្វើការដកហូតបានឧបករណ៍ខុសច្បាប់ជាច្រើន រួមមាន អន្ទាក់ខ្សែរកាបចំនួន ៥៦៥ខ្សែរ កាំភ្លើងឆ្នៃចំនួន ០២ដើម សត្វអណ្តើកទឹកនៅរស់មួយចំនួន និងសាច់សត្វព្រៃទម្ងន់ ៥០គីឡូក្រាម។ ហើយសាច់ទាំងនោះគឺជាសាច់របស់សត្វជ្រូកព្រុលដែលជាប្រភេទសត្វទទួលបានការការពារ ហើយក៏ជាសត្វដែលទទួលរងការគំរា.មកំហែ.ង និងជិតផុតពូជ»៕

4

5

6

7

8

9

10