អាជ្ញាធរស្រុកកោះអណ្តែត រកឃើញ និងបង្ហាញឈ្មោះអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ០៣នាក់

(តាកែវ)៖ រដ្ឋបាលស្រុកកោះអណ្តែត សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកោះអណ្តែត និងសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថាៈ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ដែលបានប៉ះពាល់ផ្ទាល់ជាមួយលោក ភុក វុធ (អ្នកវិជ្ជមានកូវីដ-១៩) ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ ណុប ងន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិព្រៃខ្លាខាងជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត

២-ឈ្មោះ ភុក វ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិព្រៃខ្លាខាងជើង ឃុំព្រៃខ្លា ស្រុក

កោះអណ្តែត

៣-ឈ្មោះ ង៉ែត ចន្ទធី ភេទប្រុស អាយុ២ឆ្នាំ មុខរបរក្នុងបន្ទុក ទីលំនៅភូមិព្រៃខ្លាខាងជើង ឃុំព្រៃខ្លា ស្រុក

កោះអណ្តែត

អ្នកជំងឺទាំងបីខាងលើបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកោះអណ្តែត។

រដ្ឋបាលស្រុកកោះអណ្តែត សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅទីតាំងដែលបងប្អូនកំពុងរស់នៅផ្ទាល់ ព្រមទាំងដាក់ខ្លួន ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្នុងករណីសង្ស័យ មានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ឈឺក ពិបាកដកដង្ហើម ត្រូវប្រញាប់រួសរាន់ រាយការណ៍ជូនអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅជិត ឬទំនាក់ទំនងផ្ទាល់តាមរយៈទូរស័ព្ទលេខៈ ០១២ ៥១ ២៩ ៨៥ និងលេខ ០៩៧ ៦២២ ៧០០០៕

1

2

3

4

5

6

7