ក្តៅៗ!!! កូនប្រសារឧកញ៉ា ហេង សៀ ត្រូវបាន សមត្ថ.កិច្ចបញ្ជូនទៅតុលាការ ករណីបង្កើតរូប ភា.ព អា.ស អា.ភា.ស បំផ្លា.ញកិត្តិយសកញ្ញា យូប៊ី ចំណែកកូនស្រីបង្កើតរបស់ឧកញ៉ាត្រូវបានដោះលែង

(ភ្នំពេញ)៖ នៅព្រឹកមិញនេះ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ក្រោយចាប់ខ្លួនពាក់ព័ន្ធការផ្ដើមគំនិតប្រឌិតរូបភាពអាសអាភាសបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី ពិធីការិនីទូរទស្សន៍ MYTV។

1

2

សូមជម្រាបផងដែរថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ច បានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាស ដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

កូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe ព្រមទាំងមានហាងជាច្រើនទៀត។

1 (2)

3

2

4

1

ចំណែកចំពោះកូនស្រីបង្កើតលោកឧកញ៉ា ហេង សៀ ឈ្មោះ តាំង គីមហៀង មិនពាក់ព័ន្ធបទល្មើសខាងលើ ត្រូវបានអប់រំ និងដោះលែងឲ្យមានសេរីភាពវិញហើយ នេះបើតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

4

5 (2)