ប៊ិះក្ស័.យជីវិត! សត្វរញីផេះ ដែលជាសត្វដ៏កម្រមួយក្បាលបានរួចផុតពីកណ្តាប់ដៃព្រានព្រៃ

ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រុមមន្រ្តីឧទ្យានុរក្ស បានជួយសង្រ្គោះសត្វរញីផេះមួយក្បាល ឱ្យរួចផុតពីកណ្តាប់ដៃព្រានព្រៃនៅក្នុងតំបន់ជួរភ្នំក្រវាញ ដើម្បីលែងចូលព្រៃធម្មជាតិវិញ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា៖ មន្ត្រីឧទ្យានុរក្សបានជួយសង្គ្រោះ និងលែងសត្វរញីផេះមួយក្បាលនៅក្នុងតំបន់ជួរភ្នំក្រវាញ។ សត្វរញីផេះមួយក្បាលនេះ ត្រូវបានប្រទះឃើញនៅក្នុងបាវរបស់អ្នកបរបាញ់ដែលជាព្រា.នព្រៃម្នាក់។

សូមបញ្ជាក់ថា រញី(Nycticebus bengalensis) ជាប្រភេទសត្វកំពុងរងគ្រោះ និងទទួលរងការគំរា.មកំហែ.ង ដោយសារតែតម្រូវការផលិតជាឱសថបុរាណ និងពាណិជ្ជកម្មសត្វចិញ្ចឹមខុសច្បាប់។

សត្វរញីមួយក្បាលនេះពិតជាសំណាងណាស់ ហើយវានឹងបានឱកាសជាលើកទី២ ដើម្បីត្រឡប់ទៅរស់នៅក្នុងព្រៃវិញ៕

1

2

3

4

5