សូមចូលរួមអបអរ! ស្ត្រីដែលមានជំងឺកូវីដ-១៩ម្នាក់ ប្រុងនឹងវះកាត់ តែសម្រាលកូនបានដោយជោគជ័យ

(កំពង់ស្ពឺ)៖ នៅមុនបន្តិច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបង្ហោះសារនៅលើគណនីសង្គមហ្វេសប៊ុក ពីការចូលរួមអបអរដល់អ្នកជំងឺកូវីដ-១៩មា្នក់ សម្រាលកូនបានដោយជោគជ័យ។

នៅក្នុងសារនោះ ឯកឧត្តម បានលើកឡើងថា៖ «សូមស្វាគមន៍ ក្មួយស្រី!!! នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបង្កើតបានកូនស្រីដែលម្តាយកើតជំងឺកូវីដ-១៩ ហើយមានបញ្ហាសុខភាព ហើយក្រុមគ្រូពេទ្យយើងប្រុងនឹងវះកាត់ ប៉ុន្តែពេលនេះ យើងបានជួយជ្រោមជ្រែងរហូតគាត់ បានសម្រាលតាមធម្មជាតិរួចជាស្ថាពរ។ សូមអបអរសាទរ»៕

2

 

 

 

3

1

4