អាសូរក្រៃលែង! លោកយាយ ៧៦ឆ្នាំម្នាក់ ត្រូវរន្ទះបាញ់ស្លា.ប់យ៉ាងអា.ណោ អា.ធមណាស់

(កំពង់ធំ)៖ លោកយាយវ័យចំណាស់ម្នាក់ កំពុងតែលើកភ្លឺស្រែ ខណៈមេឃកំពុងភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ភ្នែកបន្ទោលព្រាកៗ ត្រូវរន្ទះបាញ់ស្លា.ប់យ៉ាងអាណោ.ច អាធ.ម កាលពីវេលាម៉ោង ១:២០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចវាលស្រែខាងលិចភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ សោម ឡាត់ ភេទស្រី អាយុ ៧៦ឆ្នាំ រស់នៅភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមការបំភ្លឺពីសាក្សីឈ្មោះ យូ ថុល ភេទប្រុស អាយុ ៦៣ឆ្នាំ នៅវេលាម៉ោង ១១ព្រឹក ខ្លួនបានដឹកគោយកទៅឃ្វាល នៅតំបន់ចុងជំរៅភូមិកណ្ដាលចាស់ ស្ថិតក្នុងភូមិសេរីចំប៉ា រួចហើយក៏ដើរទៅមើលស្រូវរបស់ខ្លួននៅម្ដុំស្រែរបស់គាត់ ក៏បានជួប ហើយនិយាយលេងជាមួយលោកយាយខាងលើ ដែលគាត់កំពុងលើកភ្លឺស្រែ ពេលនោះមេឃកំពុងភ្លៀងរលឹមលាយឡំនឹងផ្គរ ពេលនិយាយរួច ខ្លួនក៏បានដើរចេញពីគាត់មកវិញបានប្រហែលជា៥០ម៉ែត្រ ស្រាប់តែរន្ទះបាញ់តែម្ដង។ ពេលនោះខ្ញុំក៏បានរត់ទៅលើកគាត់ ហើយជួយរឹតធ្វើចលនា ប៉ុន្តែគាត់បានស្លា.ប់បាត់ទៅហើយ។

1

2

សមត្ថ.កិច្ច ពេលបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញស្រុកសហការជាមួយកម្លាំងជំនាញប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ចុះពិនិត្យសព ឃើញថាៈ ផ្នែកក្បាលឃើញមានស្នាមខ្លោចសក់រួញ បែកក្បាលទំហំប្រវែង៥ស.មx៣ស.ម ផ្នែកខាងមុខ និងមានរបួសផ្នែកសៀតផ្កាខាងស្ដាំ លើដងខ្លួនមានស្នាមខ្លោចរលាត់ស្បែកពីចុងដង្ហើមរហូតដល់ ក។

សមត្ថ.កិច្ចបានសន្និដ្ឋានថា តាមការពិនិត្យកន្លែងកើតហេតុ និងសាកស.ពឃើញថា ជនរងគ្រោះស្លា.ប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន មិនមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយពិនិត្យចប់ សមត្ថ.កិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកស.ពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

3

4