អាជ្ញាធរខេត្ត សម្រេចបិទខ្ទប់ទីតាំងចំនួន ៤កន្លែងបន្ថែមទៀត នៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ទីតាំងចំនួន ០៤កន្លែងបន្ថែមទៀត រួមមាន៖

១-សណ្ឋាគារ យៀកឡាយ (YUELAI HOTEL) ស្ថិតនៅផ្លូវ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក។

២-ធនាគាររួយលី (RUI LI BANK) ស្ថិតនៅផ្លូវ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក។

៣-ផ្អាកជួសជុលអគារកាស៊ីណូអន្តរជាតិវួយនីស៊ី (DV) ស្ថិតនៅផ្លូវ២ធ្នូ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក។

៤-ផ្សារទំនើបខ្នាតតូច ឡានធានហ្គូជីសាងឆឹង ស្ថិតនៅផ្លូវឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

1

2

3

4