អាជ្ញាធរខេត្ត ធ្វើតេស្តរហ័សចំនួន ១៩៣នាក់ ឃើញមានវិជ្ជមានកូវីដ-១៩ចំនួន ១០នាក់ និងជាសះស្បើយ ចំនួន ២៨នាក់

(កំពង់ចាម)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិចុង និងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ, ភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ, ភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់, ភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ និងភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់ ក្នុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ភន សុភិន ភេទប្រុស អាយុ ៣២ឆ្នាំ

២-ឈ្មោះ ប៉ាក់ ស្រីធា ភេទស្រី អាយុ ៣០ឆ្នាំ

៣-ឈ្មោះ វ៉ែន ភឿន ភេទស្រី អាយុ ៦០ឆ្នាំ

៤-ឈ្មោះ ប៉ាក់ សុខមាន ភេទស្រី អាយុ ២២ឆ្នាំ

៥-ឈ្មោះ ទី សុវណ្ណា ភេទប្រុស អាយុ ៤៥ឆ្នាំ

៦-ឈ្មោះ ប៊ុន លីដា ភេទប្រុស អាយុ ១៧ឆ្នាំ

៧-ឈ្មោះ ម៉ម ថាវី ភេទស្រី អាយុ ៣៣ឆ្នាំ

៨-ឈ្មោះ ហ៊ុន ចន្ធូ ភេទស្រី អាយុ ៣០ឆ្នាំ

៩-ឈ្មោះ ណុន ស្រីនិត ភេទស្រី អាយុ ២៦ឆ្នាំ

១០-ឈ្មោះ អ៊ុន ផា ភេទប្រុស អាយុ ៧៤ឆ្នាំ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន ១៩៣នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ មានវិជ្ជមានចំនួន១០នាក់ និងបានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2