រងើបភ្លើងមិនរលត់ទេបើ! ប្អូនស្រីរបស់ព្រះតេជគុណ ឌួង ឆាយ ចេញមកឌឺដងឲ្យអតីតប្រពន្ធរបស់បងប្រុសខ្លួន

រាជធានីភ្នំពេញ៖ លោកអ្នកប្រហែលជាបានដឹងរឿង ដែលលោកជំទាវ ខុង ស៊ីលីអាណា ភរិយាលោកឧកញ៉ា ដួង ងៀប និងជាម្តាយ អតីតឧកញ៉ា ឌួង ឆាយ បានចេញមុខធ្វើសន្និសីទកាសែត ស្នើសុំទាមទារយកទ្រព្យសម្បត្តិពីស្វាមីវិញ បន្ទាប់ពីត្រូវស្វាមីលួចលាក់យកទ្រព្យសម្បត្តិរបស់លោកស្រីទៅឲ្យស្រីកំណាន់ រួមទាំងស្វែងរកយុត្តិធម៌ជូនកូនប្រុសរបស់ខ្លួន (ព្រះតេជគុណ ឌួង ឆាយ) ក្រោយពីអតីតកូនប្រសារ និងឧកញ៉ា ដួង ងៀប រួមគំនិតគ្នាធ្វើបាប កាលពីថ្មីៗនេះ។

1

2

រងើបភ្លើងដែលស្ទើរតែរលត់ទៅហើយនោះ អាចហ្នឹងមានភ្លើងឡើងមកវិញ បើម្ខាងៗនៅតែបង្ហោះដៀមដាមឲ្យគ្នាបែបបន្តទៀត ព្រោះថ្មីៗនេះ ប្អូនស្រីពៅរបស់ព្រះតេជគុណ ឌួង ឆាយ ឈ្មោះ Duong Leaksmy បានបង្ហោះសារហាក់ដូចជា សំដៅទៅកាន់អតីតភរិយារបស់បងប្រុសខ្លួនគឺ អ្នកនាង ដេត ម៉ាលីណា ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយរូបនាង បានសរសេរខ្លឹមសារថា ៖

3

4

«គេនិយាយការពិតមិនបាន ត្រឹមសមត្ថភាពថែកូន ផ្តល់ពេលវេលាឲ្យកូន មើលថែកូនឲ្យល្អ អ្នកឯងគ្មានផង អ្នកខ្លះអន់ខ្លួនឯង គ្មានទាំងសមត្ថភាពរកប្រេនខ្លួនឯង ថាគេនិយាយបន្ទាបវា ហួសចិត្ត ម៉ាស្រុកខ្មែរ នរណាមិនដឹងខ្ញុំបើកខោអាវ នាងខោអាវដែរ ខ្ញុំលក់តែគុជ តែគុជដែរ ហើយមួយវិញទៀតប្រេនខោអាវទាំង២រាល់ថ្ងៃខ្ញុំទេអ្នកឲ្យ កុំអីស្មាននាងឯងបាន និយាយអីមិនឈ្នះហៅប្តីមកជួយនិយាយ ខ្ញុំនឹងគ្រួសារដោយសារអាណិតក្មួយទេ ចង់បញ្ជាក់ ខ្ញុំមិនបាននិយាយលើកខ្លួនឯងដើម្បីបន្ទាបនរណាទេ តែខ្ញុំនិយាយអ្វីដែលជាការពិត មានមនុស្សជាច្រើនគេស្គាល់ខ្ញុំ ពួកគាត់ដឹងច្បាស់ណាស់»៕

5

6