អ្នកភ្នំពេញ ០២នាក់ និងពលករ ០១នាក់ រកឃើញមានជំងឺកូវីដ-១៩ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ០៣នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ២នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន១នាក់ ដែលមានរាយនាមដូចខាងក្រោម ៖

១-ឈ្មោះ ហេង ស្រីម៉ៅ ភេទស្រី អាយុ ២៥ឆ្នាំ មានអាសយដ្ឋានភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មកពីរាជធានីភ្នំពេញ

២-ឈ្មោះ សឿង សុខមាន ភេទស្រី អាយុ ១៩ឆ្នាំ មានអាសយដ្ឋានភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មកពីរាជធានីភ្នំពេញ

៣-ឈ្មោះ គៀន វង់សាកន ភេទប្រុស អាយុ ៣ឆ្នាំ មានអាសយដ្ឋានភូមិឈូងតាដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវជាកូនរបស់ឈ្មោះ ស៊ាន រ៉េត មកពីប្រទេសថៃ ដែលបានរកឃើញថា មានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១

អ្នកជំងឺកូដ-១៩ទាំង៣នាក់ខាងលើ ជាអ្នកសង្ស័យពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកពីរាជធានីភ្នំពេញ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១ នៅតាមស្រុក និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ឃើញថា មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៩២នាក់ បានព្យាបាលជាសះស្បើយ ៣៥នាក់ ករណីស្លាប់ ១នាក់ និងកំពុងសំរាកព្យាបាល ៥៦នាក់៕

Photo_2021 05 16_21 57 03