បុគ្គលិកឱសថស្ថាន នៅភ្នំពេញ ចំនួន ០២នាក់ រកឃើញមានជំងឺកូវីដ-១៩ នៅស្រុកស្នួល

ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ សូមជម្រាបជូន សាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថាៈ យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សនៃមន្ទីរពេទ្យបង្អែកស្នួល ស្រុកស្នួល ខេត្តក្រចេះ បានបង្ហាញលទ្ធផលអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ថែមទៀត នៅថ្ងៃទី១៦ ខែខសភា ឆ្នាំ២០២១ ដូចខាងក្រោម៖

១-ឈ្មោះ ង៉ុយ ស្រីក្កេត ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកឱសថស្ថានអរុណរស្មី ផ្សារអូឡាំពិក រាជធានីភ្នំពេញ មានទីលំនៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

២-ឈ្មោះ ខេង សុខន ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកឱសថស្ថានអរុណរស្មី ផ្សារអូឡាំពិក រាជធានីភ្នំពេញ មានទីលំនៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ឈ្មោះ ង៉ុយ ស្រីក្កេត និងឈ្មោះ ខេង សុខន បានប៉ះពាល់ជាមួយឈ្មោះ សោម ចន្ថា អ្នកលក់ឱសថស្ថានអរុណរស្មី ផ្សារអូឡាំពិក រាជធានីភ្នំពេញ ដែលមានផ្ទុកជំងឺកូវីដ-១៩។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានចេញដំណើរពីរាជធានីភ្នំពេញតាមរថយន្តឈ្នួល មកកាន់ទីលំនៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ហើយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ អ្នកទាំងពីរ មានរោគសញ្ញាឈឺក ក្អក និងស្អកក ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ករហ័សរកមេរោគកូវីដ-១៩ ជាលទ្ធផលទាំងពីរខាងលើ គឺមានផ្ទុកជំងឺកូវីដ-១៩ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួល ស្រុកស្នួល ខេត្តក្រចេះ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

Image_2021 05 17_09 28 25