ហ៊ានប្រមូលផ្តុំ ហ៊ានអស់លុយ! អ្នកលេងបាល់ទះចំនួន ០៩នាក់ និងម្ចាស់ទីតាំង ត្រូវបានសមត្ថ.កិច្ចឃា.ត់ខ្លួន ធ្វើការអប់រំ និងផាកពិន័យ

ភ្នំពេញ៖ កម្លាំងនគរ.បាលខណ្ឌទួលគោក ក្រោមបញ្ជាផ្ទាល់ពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌ បានឃា.ត់ក្រុមអ្នកលេងបាល់ទះចំនួន ០៩នាក់ ក្នុងនោះមានស្រី ០១នាក់ ហើយបានធ្វើការផាកពិន័យក្នុងម្នាក់ៗចំនួន ២០ម៉ឺនរៀល ខណៈម្ចាស់ទីតាំងតារាងបាល់ទះ ត្រូវផាកចំនួន២លានរៀល ដោយសារតែមានការប្រមូលផ្តុំអ្នកនិយមហាត់ប្រាណ និង លេង ល្បែ.ង ស៊ី ស ង បា ល់ ទះ ភ្នាល់ គ្នា ដាក់លុយ នៅចំណុចក្នុងភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

1

2

មូលហេតុនៃការឃា.ត់ខ្លួនមនុស្សប្រុសស្រីទាំង៩នាក់ខាងលើ បន្ទាប់ពីមានពលរដ្ឋរាយការណ៍ថាៈ ប្រមូលផ្តុំអ្នកនិយមហាត់ប្រាណ និងលេងល្បែ.ងស៊ីស.ងបាល់ទះភ្នាល់គ្នាដាក់លុយ ដែលល្មើ.នឹងការណែនាំរបស់ក្រសួងសុខាភិបាល មិនឲ្យមានការប្រមូលផ្តុំគ្នានិងបំពានវិធានការ ៣កុំ និង៣ការពារ។ ទើបលោកអភិបាលបានបញ្ជាឲ្យកម្លាំងសមត្ថ.កិច្ចនគរបាល ផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះទៅពិនិត្យនិងស្រាវជ្រាវជាក់ស្ដែង៖ ជាលទ្ធផលឃាត់ខ្លួនមនុស្ស៩នាក់ បញ្ជូនទៅកាន់សាលាខណ្ឌទួលគោក ដោយធ្វើការអប់រំ និងផាកពិន័យក្នុងម្នាក់ៗ ២០ម៉ឺនរៀល រីឯម្ចាស់ទីតាំងតារាងបាល់ទះ ត្រូវផាកពិន័យចំនួន២លានរៀលផងដែរ៕

3

4

5