ឆ្លងច្រើនណាស់ ! យប់មិញ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៥នាក់ នៅម្ដុំផ្សារ K Mall ស្ថិតក្នុង ខណ្ឌពោធិសែនជ័យ

រាជធានីភ្នំពេញ៖ យោងតាមហ្វេសប៊ុករបស់ TYDA-គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះនៅរាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ #បងប្អូនដែលរស់នៅម្ដុំផ្សារ_K_Mall ខណ្ឌពោធិសែនជ័យ សរុបបានចំនួន ១៣៦២ / វិជ្ជមាន ៨៥នាក់

01

02

03

04

05

06

07

08

09

10

11

12

13