ខេត្តកំពត រកឃើញវិជ្ជមានកូវីដ១៩ ៣នាក់បន្ថែមទៀត នៅស្រុកឈូក ជាពលករមកពីប្រទេសថៃ (១៦.០៥.២១)

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញជំងឺកូវីដ-១៩ ចំនួន ២នាក់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រួមមាន៖ អ្នកជំងឺទី១៖ឈ្មោះ អ៊ាន់ ស្រីល័ក្ខ អាយុ៣២ឆ្នាំ រស់នៅភូមិល្បើក ឃុំត្រពាំងបី ស្រុកឈូក, ទី២៖ឈ្មោះ ជន ផាន អាយុ៤០ឆ្នាំ រស់នៅភូមិចំការមន ឃុំតាកែន ស្រុកឈូក និងទី៣៖ឈ្មោះ ឆោម លៀវ អាយុ៣៣ឆ្នាំ រស់នៅភូមិចំការមន ឃុំតាកែន ស្រុកឈូក។ បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

01

02