ស៊ែរឲ្យគ្រប់គ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ម្នាក់ ទៅឱសថស្ថានរង “ខ” ប៊ុន ហ៊ាន ទិញថ្នាំពីលោកគ្រូ ប៊ុន ហ៊ាន

រាជធានីភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ មានអ្នកឆ្លងកូវីដ១៩ ម្នាក់ទៀត បានទៅឱសថស្ថានរង "ខ" ប៊ុន ហ៊ាន  ទិញថ្នាំពីលោកគ្រូ ប៊ុន ហ៊ាន  ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 139Eo ផ្លូវជាតិលេខ ៥។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី១០​ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ហើយម្ចាស់ទីតាំងមិនទាន់បានយកសំណាក់នៅឡើយទេ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Photo_2021 05 16_14 31 06