គណនីសង្គមហ្វេសប៊ុកមួយ បានបញ្ចេញមតិមួយចំនួន ទាក់ទង រឿង ឧកញ៉ា ឌួង ងៀប លួ.ចលាក់មានស្រីកំណន់ខាងក្រៅក្បច់ចិត្តប្រពន្ធ ចុះសំរាប់លោកអ្នកវិញយល់យ៉ាងណាដែរ?

ភ្នំពេញ ៖ យោងតាមគណនីសង្គមហ្វេសប៊ុកមួយសុំមិនបញ្ចេញឈ្មោះ បានសរសេរ បានបញ្ចេញមតិមួយចំនួន ទាក់ទងនឹង រឿង ឧកញ៉ា ឌួង ងៀប លួ.ចលាក់មានស្រីកំណន់ខាងក្រៅក្បច់ចិត្តប្រពន្ធ ៖

-ប្រុសដែលជោគជ័យក្នុងជីវិតអជីវកម្មតែបរាជ័យក្នុងជីវិតគ្រួសារគេហៅថា «ទាប» ថោកព្រោះស្រី គ្មានតម្លៃជាបិតា

-ប្រពន្ធដើមមិនស្អាត មិនទន់ភ្លន់ មិនចេះលួងលួងលោម មិនចេះផ្អែមល្អែមព្រោះរបស់ចាស់យ៉ាងណាក៏សាំហើយ(លះបងស្ទើស្លាប់ខ្លួន)

-របស់ថ្មីទោះមុចដូចជុចក៍ប្រដាប់ប្រដាគ្រឿងប្រអប់នៅថ្មី យូរជួបម្តងៗ មិនបានជួយប្រឹងប្រែង តែចេះល្បិចកិចកលធ្វើម៉េចឳ្យតែបានទ្រព្យស្រួលៗ

-អស់លោកប្តីរំលឹកដល់គ្រាដើមផងថា មុនពេលបងមាន ពេលក្តៅរងារស្រីល្អនោះនៅឯណា កុំព្រោះតែតណ្ហាសន្ធិតក្នុងខ្លួនក៏គិតថាស្រីល្អនោះមានតម្លៃជាប្រពន្ធកូនខ្លួនឯង

-ប្រពន្ធប្រឹងរកប្រឹងថែរប្រឹងលះបងចាយវាយគិតគូរល្អិតល្អន់ប្តីខ្លះប្រពន្ធតែងខ្លួនមិនបានសុទ្ធតែចូលចិត្តធម្មជាតិ(ឳ្យសូន្យពិន្ទុ)តែស្រីគេវិញសុខចិត្តលួចប្លន់ពីប្រពន្ធកូនលះបង់កត្តិយសមកហុឺហារចាយដុល្លារប្រែនៗវីឡាធំៗ

-ផ្តាំទៅនាងស្រីល្អនាងស្ងៀមស្ងាត់ទន់ភ្លន់យ៉ាងណាក៏ដោយក៏នាងជាក្រដាសប្រឡាក់ដែលលួចចាយទានគេបំផ្លាញជីវិតគ្រួសារគេឳ្យបែកបាក់និរាសព្រាត់ប្រាស់ដោយចេតនា

-នាងត្រូវចាំនាងជាមនុស្សក្មេងហើយក៏ប្រែជាចាស់នាងមិនមែនជាមនុស្សចុងក្រោយសម្រាប់ពួកអាប្រុសតណ្ហាក្រាស់នោះទេ នាងនឹងមានកូននាងមានគ្រួសារតែកត្តិយសគ្រួសារនាងទាបដល់ម្លឹងផងហី

-បើនាងមកប្រាប់ថាស្រីនាងល្អទេ ខ្ញុំនេះមិនជឿឡើយបើនាងល្អនាងមិនទាបមកយកប្តីគេទេមកចាយទ្រព្យដែលជាកម្លាំងញើសឈាមរបស់ស្ត្រីដូចបញ្ញើរក្អែកជាឈ្លើងទាមទេ

Download

កាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ខុង លីស៊ីអាណា ដែលជាភរិយាលោកឧកញ៉ា ឌួង ងៀប ព្រមទាំងកូនៗ បានធ្វើសន្និសីទកាសែតមួយ ទទូចសុំយុត្តិធម៌សម្រាប់សម្រាប់ខ្លួនឯង និងកូនប្រុសខ្លួន ឈ្មោះ ឌួង ឆាយ។ ក្នុងនោះដែរ លោកជំទាវ បានបង្ហាញមុខមាត់ស្រីកំណាន់របស់ប្ដីជាសាធារណៈទៀតផង និងរៀបរាប់ពីទុក្ខលំបាកផ្លូវចិត្តអស់រយៈពេលច្រើនឆ្នាំដែលលោកឧកញ៉ា ឌួង ងៀប បានលួចលាក់ស្នេហាជាមួយនារីម្នាក់ ឈ្មោះ ប្រាក់ ស៊ីណា រហូតដល់មានកូន រួចចុះចោលផ្ទះសម្បែង លែងនឹកស្រណោះប្រពន្ធកូន។

2

3

4

5

បើនិយាយដល់ឈ្មោះស្ត្រីឈ្មោះ ប្រាក់ ស៊ីណា គឺនឹកឃើញដល់ព័ត៌មានមួយ ដោយកាលនោះ អាជ្ញាសាលានៃដំបូងរាជធានីភ្នំពេញចុះអនុវត្តន៍ដីការ ចាត់ចែងជាបណ្តោះអាសន្ននូវទ្រព្យសម្បតិ្ត ប្រមាណជាង ៤លានដុល្លារ មានដូចជា ដី ផ្ទះវីឡា ២កន្លែង និងរថយន្តស៊េរីទំនើបមួយគ្រឿង ពី នារីឈ្មោះ ប្រាក់ ស៊ីណា រួមនឹងឪពុក ឈ្មោះ ប្រាក់ ផាន បន្ទាប់ពីមានពាក្យបណ្ដឹងពីសំណាក់ស្ត្រីប្រពន្ធដើមថា ទ្រព្យសម្បត្តិទាំងអស់នេះ គឺទទួលបានពីងារជាស្រីកំណាន់របស់ប្ដីគេតែប៉ុណ្ណោះ។

7

8

9

10

11

តាមពិតដើមបណ្ដឹងខាងលើ គឺជា លោកជំទាវ ខុង លីស៊ីអាណា ដោយនៅពេលធ្វើសន្និសិទកាសែត បានបញ្ជាក់ថា នារីឈ្មោះ ប្រាក់ ស៊ីណា នេះជាស្រីកំណាន់របស់លោក ឧកញ៉ា ឌួង ងៀប និងបានផ្គត់ផ្គង់លុយកាក់ជាច្រើនដល់នាង រហូតធ្វើឲ្យនាងសល់ទ្រព្យសម្បត្តិជាច្រើន ព្រមទាំងអាចទាក់ចិត្តឲ្យលោកឧកញ៉ា ឌួង ងៀប ឲ្យបំភ្លេចប្រពន្ធកូននៅឯផ្ទះទៀត៕

1

6

សូមទស្សនាវីដេអូខាងក្រោម៖