អភិបាលខេត្តតាតែវ សម្រេចបញ្ចប់ការបិទខ្ទប់ និងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ រោងចក្រចំនួន៤ នៅស្រុកបាទី

ខេត្តតាកែវ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាតែវ បានចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឱ្យដំណើរការឡើងវិញ ចំពោះក្រុមហ៊ុនចំនួន៤ នៅស្រុកបាទី។ ក្រុមហ៊ុនទាំង៤នេះរួមមាន៖

១. ក្រុមហ៊ុនវីភី អ៊ិនដាសស្ទី (ខេមបូឌា) ឯ.ក,​

២. ក្រុមហ៊ុនហួរ លីមី (ខេមបូឌា) ឯ.ក,

៣. ក្រុមហ៊ុនលីន តុន មេនូហ្វេកធើរីង ឯ.ក

៤. ក្រុមហ៊ុនលូន វៃ ថោកស្តាយ ឯ.ក ស្រុកបាទី ខេត្តតាកែវ ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះតទៅ។

បន្ថែមពីនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំដល់ក្រុមហ៊ុនវីភី អ៊ិនដាសស្រ្តី (ខេមបូឌា) ឯ.ក, ក្រុមហ៊ុនហួរ លីមី(ខេមបូឌា) ឯ.ក, ក្រុមហ៊ុនលីន តុន មេនូហ្វេកធើរីង ឯ.កក្រុមហ៊ុនលូន វៃ ថោកស្តាយ ឯ.កស្រុកបាទី ខេត្តតាកែវ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2