ដំណឹងល្អ! អភិបាលខេត្ត ចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ ភូមិត្រាំខ្នារ និងភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី

ខេត្តតាកែវ ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាតែវ បានចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ ភូមិត្រាំខ្នារ និងភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ចាប់ពីថ្ងៃនេះតទៅ។

សូមជម្រាបថា អាជ្ញាធរបានបិទខ្ទប់ ភូមិត្រាំខ្នារ និងភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី អស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីរកឃើញមានអ្នកឆ្លងកូវីដ១៩៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ​

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

2

1