អជ្ញាធរខេត្ត បន្ដប្រការរកឃើញមនុស្សចំនួន ០៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅស្រុកជើងព្រៃ និងស្រុកចំការលើ

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម​ នៅព្រឹកនេះ សូមជម្រាបជូនដំណឹង ដល់សាធារណជនជ្រាបថាៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញមនុស្សចំនួន ០៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ មាននៅស្រុកជើងព្រៃ និងស្រុកចំការលើ។

រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង៥នាក់ ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នោះ ៣នាក់នៅស្រុកជើងព្រៃ (ជាពលករមកពីប្រទេសថៃ), ម្នាក់នៅស្រុកចំការ និងម្នាក់ទៀត មកពីស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 និង 012 736 755៕

រដ្ឋបាលខេត្ត ក៏បានសូមអំពាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានទាំង ០៥នាក់នេះ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្ត ក្រុង ស្រុក ឬនៅផ្ទះដោយខ្លួនឯងរយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1