អាជ្ញាធរ បន្តវិធានការរដ្ឋបាលរយៈពេល៧ថ្ងៃទៀត នៅក្រុងសីរិសោភ័ណ ដើម្បីទប់ស្កាត់កូវីដ១៩

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានចេញសេចក្តីសម្រេចវិធានការដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការីរករាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តក្រុងសិរីសោភ័ណ រយៈពេលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

01

02

03