អាជ្ញាធរខេត្តកំពត រកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី១៥ ខែឧសភានេះ

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញជំងឺកូវីដ-១៩ ចំនួន ២នាក់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រួមមាន៖ ១ មានឈ្មោះ ឯក រុំ អាយុ ៥៧ឆ្នាំ ទីលំនៅសព្វថ្ងៃ ភូមិអង្គរជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត មុខរបរជាអ្នករត់ម៉ូតូឌុប (ម្ដុំបឹងកក់មួយ ខណ្ឌទួលគោក) ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរជ័យ។

ទី២ មានឈ្មោះ តី កុសល់ អាយុ ៤៧ឆ្នាំ ទីលំនៅសព្វថ្ងៃ ភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរជាកម្មករសំណង់ (ជាងផ្សាដែក) នៅក្រុមហ៊ុនប៊ូយ៉ុងសែនសុខ ជិតផ្សារទំនើប AEON Mall 2 រាជធានីភ្នំពេញ៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

01

02