នេះជា សាររបស់គ្រូវិញ្ញាណនៅពេលដែលយើងមានអារម្មណ៍រវើរវាយមិនសុខក្នុងខ្លួន

គ្រូវិញ្ញាណឬទីប្រឹក្សាវិញ្ញាណត្រូវបានគេហៅថា ហ្គូរូ។ នៅក្នុងភាសាសំស្រ្កឹតហ្គូរូមានន័យថាជាមនុស្សដែលជួយអ្នកឲ្យរួចផុតពីទីងងឹត។

គ្រូខាងវិញ្ញាណនឹងប្រាប់ឲ្យយើងដឹងពីការពិតបើទោះបីជាការពិតនោះធ្វើឲ្យយើងឈឺចាប់យ៉ាងណាក៏ដោយ ហើយពួកគេនឹងបង្ហាញឲ្យយើងឃើញនូវទីងងឹតដែលជីវិតយើងនឹងជួបប្រទះផងដែរ។ លើសពីនេះទៅទៀត គ្រូវិញ្ញាណអាចចូលរួមជាមួយយើងក្នុងពីធីអព្វោហារិកនៃព្រះជាម្ចាស់ផងដែរ។

គ្រូវិញ្ញាណនឹងចង្អុលបង្ហាញពីផ្លូវទៅរកភាពស្ងប់ស្ងាត់និងជម្រះនូវភាពរវើរវាយអន្ទះអន្ទែងក្នុងចិត្តរបស់អ្នកឲ្យជ្រះស្រឡះ ហើយស្វែងរកសារជាថ្មីនូវអ្វីដែលជាខ្លួនយើងពិតប្រាកដ។ គ្រូវិញ្ញាណដែលយើងជ្រើសរើសបាននៅលើសន្លឹកបៀរគឺបង្កប់នូវអត្ថន័័យនិងជាសារប្រាប់ឲ្យយើងដឹងថាតើនឹងមានអ្វីកើតឡើងនិងអ្វីដែលយើងគួរជៀសវាង នូវពេលដែលយើងមានអារម្មណ៏រវើរវាយមិនស្រួលក្នុងចិត្ត។

ជ្រើសរើសសន្លឹកបៀរណាមួយក្នុងចំណោមសន្លឹកបៀរទាំងបី សន្លឹកបៀរនោះនឹងប្រាប់ពីហេតុផលដែលធ្វើឲ្យយើងមានប្រផ្នូលមិនល្អនោះ។

១ សន្លឹកបៀរទី១

1

ឥន្ទ្រីសគឺជាគ្រូវិញ្ញាណដែលចុះមកឲ្យប្រផ្នូលយើងឲ្យចេះយកចិត្តទុកដាក់ជាមួយក្រុមគ្រួសារនិងមនុស្សជុំវិញខ្លួន។ ប្រសិនបើយើងធ្វើដូច្នេះ នោះភាពល្អប្រសើរនិងសំណាងនឹងរត់មករកអ្នកនិងមនុស្សជុំវិញអ្នកដោយពន្លឺនៃក្តីស្រឡាញ់។

ចំណាំ៖ ប្រសិនបើអ្នកមានអារម្មណ៍ខូចចិត្ត ស្ពឹកច្រអូស គ្មានកម្លាំងក្នុងការរស់នៅ សូមបិទភ្នែកហើយផ្តោតទៅលើចិត្តនិងបេះដូងរបស់អ្នកហើយសម្លឹងមើលអណ្តាតភ្លើងដែលនូវក្នុងចិត្តរបស់អ្នក ហើយស្វែងរកនូវពន្លឺដែលជួយឲ្យអ្នកចងចាំថាអ្នកជាភាវៈក្នុងពន្លឺ។

អ្នកអាចអនុវត្តន៍វាបានពេលមុនចូលគេង ពេលតាំងសមាធិក ពេលបើកបរ ធ្វើដំណើរ ឬពេលវេលាណាក៏ដោយ ពន្លឺនោះនឹងចែងចាំងបំភ្លឺជីវិតរបស់អ្នកនិងអ្នកជុំវិញខ្លួនអ្នក។

២ សន្លឹកបៀរទី២

2

សន្លឹកបៀរទី២ គឺជាគ្រូវិញ្ញាណដែលចុះមកជួយដោះទុក្ខសម្រាលនូវការឈឺចាប់ដែលអ្នកបានទទួល ហើយនឹងនាំផ្លូវអ្នកទៅកាន់ទីស្ងប់ញ្ញាណ ដែលធ្វើឲ្យអ្នកលាងជ្រះនូវទឹកភ្នែកទាំងឡាយហើយផ្តល់នូវនិរន្តរភាពដល់អ្នកផងដែរ។

ចំណាំ៖ មិនត្រូវបំភ្លេចនូវការឈឺចាប់ទាំងនោះទេ តែត្រូវចាត់ទុកការឈឺចាប់ទាំងនោះជាមេរៀននិងបទពិសោទធ៍ថ្មីសម្រាប់ខ្លួនយើង។ ប្រសិនបើអ្នកពិបាកក្នុងការយល់អំពីផ្នត់គំនិតនៃព្រលឹងដែលមកទទួលនូវបទពិសោទធ៍របស់មនុស្ស ព្យាយាមបិទភ្នែកហើយសួរគ្រូវិញ្ញាណដែលអ្នកជ្រើសរើសឲ្យយកស្លាបមាសរបស់គេមកគ្របដណ្តប់អ្នកហើយផ្តល់នូវភាពកក់ក្តៅនិងជួយអ្នកឲ្យយល់ពីស្ថានភាពណាមួយក្នុងជីវិតរបស់អ្នក។

គ្រូវិញ្ញាណនឹងនៅជិតអ្នកចាំជួយអ្នកជានិច្ច ហើយត្រូវមានទំនុកចិត្តទៅលើគ្រូវិញ្ញាណព្រោះអ្វីៗកើតឡើងតែងតែមានហេតុផល។

៣ សន្លឹកបៀរទី៣

3

សន្លឹកបៀរទី៣ គឺជាសន្លឹកបៀរអ្នកម្តាយម៉ារី។ គ្រូវិញ្ញាណសន្លឹកបៀរនេះគឺចង់ប្រាប់ឲ្យយើងដឹងថា យើងត្រូវបានព្រះស្រឡាញ់ជានិច្ច។ ក្នុងករណីដែលអ្នកមិនសប្បាយចិត្តកើតទុក្ខឈឺក្នុងបេះដូង មានអារម្មណ៍កណ្តោចកណ្តែង ឬមានអារម្មណ៍ថាជីវិតលែងមានន័យតទៅទៀតនោះ សូមកុំភ្លេចថាអ្នកម្តាយម៉ារីតែងតែអោបក្រសោបអ្នកជានិច្ចប្រៀបដូចជាម្តាយបង្កើតអ្នកអ៊ីចឹង។ នាងតែងតែនៅក្បែរអ្នកនិងចាំជួយអ្នកជារៀងរហូត។

ចំណាំ៖ ក្នុងពេលមានទុក្ខនិងស្មុគស្មាញ សូមបិទភ្នែករបស់អ្នកហើយស្រមៃនូវការអោបក្រសោមរបស់គ្រូវិញ្ញាណនិងភាពកក់ក្តីនោះ។

នាងតែងតែក្រើនរម្លឹកអ្នកថា អ្នកតែងតែទទួលបានក្តីស្រឡាញ់ជារាងដ៏រាបក្នុងជីវិតរបស់អ្នក។ លោកឪមិនដែលបំភ្លេចអ្នកមួយវិនាទីណាឡើយ ហើយអ្នកគឺស្ថិតនៅក្នុងរង្វង់ដៃនិងរង្វង់ក្តីស្រឡាញ់របស់គាត់