មកស្គាល់ស្រីកំណាន់របស់ឧកញ៉ា ឌួង ងៀប ដែលសល់ទ្រព្យសម្បត្តិជាច្រើនលានដុល្លារ(មានវីដេអូ)

(ភ្នំពេញ)៖ កាលពីល្ងាចម្សិលមិញនេះ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ខុង លីស៊ីអាណា ដែលជាភរិយាលោកឧកញ៉ា ឌួង ងៀប ព្រមទាំងកូនៗ បានធ្វើសន្និសីទកាសែតមួយ ទទូចសុំយុត្តិធម៌សម្រាប់សម្រាប់ខ្លួនឯង និងកូនប្រុសខ្លួន ឈ្មោះ ឌួង ឆាយ។ ក្នុងនោះដែរ លោកជំទាវ បានបង្ហាញមុខមាត់ស្រីកំណាន់របស់ប្ដីជាសាធារណៈទៀតផង និងរៀបរាប់ពីទុក្ខលំបាកផ្លូវចិត្តអស់រយៈពេលច្រើនឆ្នាំដែលលោកឧកញ៉ា ឌួង ងៀប បានលួចលាក់ស្នេហាជាមួយនារីម្នាក់ ឈ្មោះ ប្រាក់ ស៊ីណា រហូតដល់មានកូន រួចចុះចោលផ្ទះសម្បែង លែងនឹកស្រណោះប្រពន្ធកូន។

2

3

4

5

បើនិយាយដល់ឈ្មោះស្ត្រីឈ្មោះ ប្រាក់ ស៊ីណា គឺនឹកឃើញដល់ព័ត៌មានមួយ ដោយកាលនោះ អាជ្ញាសាលានៃដំបូងរាជធានីភ្នំពេញចុះអនុវត្តន៍ដីការ ចាត់ចែងជាបណ្តោះអាសន្ននូវទ្រព្យសម្បតិ្ត ប្រមាណជាង ៤លានដុល្លារ មានដូចជា ដី ផ្ទះវីឡា ២កន្លែង និងរថយន្តស៊េរីទំនើបមួយគ្រឿង ពី នារីឈ្មោះ ប្រាក់ ស៊ីណា រួមនឹងឪពុក ឈ្មោះ ប្រាក់ ផាន បន្ទាប់ពីមានពាក្យបណ្ដឹងពីសំណាក់ស្ត្រីប្រពន្ធដើមថា ទ្រព្យសម្បត្តិទាំងអស់នេះ គឺទទួលបានពីងារជាស្រីកំណាន់របស់ប្ដីគេតែប៉ុណ្ណោះ។

7

8

9

10

11

តាមពិតដើមបណ្ដឹងខាងលើ គឺជា លោកជំទាវ ខុង លីស៊ីអាណា ដោយនៅពេលធ្វើសន្និសិទកាសែត បានបញ្ជាក់ថា នារីឈ្មោះ ប្រាក់ ស៊ីណា នេះជាស្រីកំណាន់របស់លោក ឧកញ៉ា ឌួង ងៀប និងបានផ្គត់ផ្គង់លុយកាក់ជាច្រើនដល់នាង រហូតធ្វើឲ្យនាងសល់ទ្រព្យសម្បត្តិជាច្រើន ព្រមទាំងអាចទាក់ចិត្តឲ្យលោកឧកញ៉ា ឌួង ងៀប ឲ្យបំភ្លេចប្រពន្ធកូននៅឯផ្ទះទៀត៕

1

6

សូមទស្សនាវីដេអូខាងក្រោម៖