ក្បួនជនជាតិចិន! មើលទម្រង់ចង្ការដែលអាចប្រាប់ពីអត្តចរិករបស់មនុស្សម្នាក់ៗ

បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវអស់ជាច្រើនទសវត្សរ៍ អ្នកជំនាញជនជាតិចិនបុរាណបានសន្និដ្ឋានថា ការមើលពីទម្រង់ចង្ការអាចបង្ហាញឲ្យយើងស្គាល់យ៉ាងច្បាស់ពីអត្តចរិករបស់មនុស្សម្នាក់ៗ។ ជនជាតិចិនជឿថា ទម្រង់មុខរបស់អ្នកគឺជាកញ្ចក់ឆ្លុះអោយឃើញពីរឿងរ៉ាងយ៉ាងច្រើនក្នុងជីវិតរបស់អ្នក។ ពេលខ្លះគេអាចប្រើវិធីមើលទម្រង់មុខនេះ ដើម្បីប្រាប់ពីស្ថានភាពសុខភាពរបស់អ្នក ស្ថានភាពផ្លូវចិត្តនិងអារម្មណ៍ ហើយក៏ដូចជា ផ្នែកផ្សេងៗទៀតនៃអត្តចរិករបស់អ្នកបានផងដែរ។

វាត្រូវបានគេជឿថា ចំណុចពិសេសៗនៅលើមុខរបស់មនុស្សដូចជាថ្ងាស ភ្នែក និងបបូរមាត់ អាចប្រាប់បានយ៉ាងច្រើននូវអត្តចរិកនិងលក្ខណៈពិសេសពីកំណើត ដែលអាចឆ្លុះបញ្ចាំងថាតើអ្នកជាមនុស្សប្រភេទណាផងដែរ។

១ ចង្ការជ្រុង

1

សម្រាប់អ្នកមានចង្ការជ្រុង អ្នកគឺជាមនុស្សមានៈនិងរឹងមាំម្នាក់។ អ្នកតែងតែដឹងច្បាស់ពីគោលដៅដែលអ្នកចង់ទៅដល់ ទោះបីជាមានមនុស្សជាច្រើនមករារាំងអ្នកក៏ដោយ អ្នកនៅតែជម្នះទៅរកគោលដៅនោះឲ្យទាល់តែបាន។ នៅពេលដែលអ្នកសម្រេចចិត្តលើការកំណត់គោលដៅរបស់អ្នក អ្នកតែងតែផ្តោតសំខាន់លើគំនិតរបស់អ្នក និងអ្វីដែលអ្នកចង់បានជៀងការស្តាប់សម្តីរបស់អ្នកដទៃ។ អ្នកមានគំនិតផ្ទាល់ខ្លួន ហើយតែងតែចង់ធ្វើជាអ្នកសម្រេចចិត្តម្នាក់¬នៅក្នុងក្រុម។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សដែលមានចង្ការជ្រុងគឺជាមនុស្សដែលអាចទាក់ទាញចិត្តអ្នកជំវិញខ្លួនបានយ៉ាងងាយស្រួលផងដែរ ជាពិសេសអ្នកដែលមានភេទផ្ទុយគ្នា។

២ ចង្ការវែង

2

អ្នកមានចង្ការវែងគឺជាអ្នកមានសំណាងក្នុងជីវិត។ ចង្ការវែងបញ្ជាក់ថាអ្នកអាចរស់នៅមានសុខភាពល្អ អាយុវែងនិងសុខដុរមនាក្នុងគ្រួសារផងដែរ។ អ្នកមានចង្ការវែងតែងតែចូលចិត្តនូវភាពស្មោះត្រង់ ហើយព្យាយាមរក្សាភាពស្មោះត្រង់គ្រប់អ្វីដែលអ្នកធ្វើក្នុងជីវិតរបស់អ្នក។ មនុស្សប្រភេទនេះជាមនុស្សដែលស្រឡាញ់និងទេពកោសល្យលើសិល្បៈ ហើយស្រឡាញ់នូវអ្វីដែលសាមញ្ញក្នុងជីវិត។ អ្នកតែងតែឲ្យតម្លៃរបស់សាមញ្ញនិងតូចតាចជុំវិញខ្លួន ដែលធ្វើឲ្យជីវិតរបស់អ្នករីករាយនិងស្រស់បំព្រោង។ អ្នកជាមនុស្សដែលចូលចិត្តបញ្ចេញអារម្មណ៍របស់អ្នកឲ្យគេដឹង និងមានជំនាញល្អខាងលើគ្រែផងដែរ។

៣ ចង្ការស្រួចឫចង្ការខ្លី

3

មនុស្សដែលមានចង្ការស្រួចឫចង្ការខ្លី ជាមនុស្សដែលកក់ក្តៅនិងបេះដូងទន់ភ្លន់ម្នាក់។ អ្នកជាមនុស្សដែលមានមនោសញ្ចេតនានិងយល់ចិត្តម្នាក់ ដែលតែងតែចូលចិត្តនៅជុំវិញមនុស្សដែលឲ្យតម្លៃមនោសញ្ចេតនារបស់អ្នក។ អ្នកជាមនុស្សដែលចិត្តល្អ ពីព្រោះបេះដូងរបស់អ្នកជ្រះថ្លានិងកក់ក្តៅ បើទោះបីជាអ្នកតែងតែត្រូវឈឺចាប់ដោយសារភាពទន់ជ្រាយនេះក៏ដោយ អ្នកមិនដែលប្រែក្លាយជាមនុស្សអាក្រក់ដើម្បីសងសឹកទៅអ្នកដែលធ្វើឲ្យអ្នកឈឺចាប់នោះឡើយ។ ផ្ទុយទៅវិញអ្នកតែងតែជ្រើសរើសការលើកលែងទោសជំនួសវិញ។ អ្នកជាមនុស្សដែលចូលសង្គមម្នាក់ និងមានញាតិមិត្តគ្រប់ទីកន្លែងដែលចូលចិត្តអ្នក។

៤ ចង្ការចូលក្នុង

4

អ្នកដែលមានចង្ការរាងចូលក្នុង ភាគច្រើនពួកគេជាមនុស្សមិនសូវចេះនិយាយស្តី ហើយមិនចូលចិត្តទាក់ទងនិងស្គាល់មនុស្សក្នុងសង្គម ឫភាសាបច្ចេកទេសគេហៅថា Introvert។ ពួកគេចូលចិត្តនៅតែម្នាក់ឯង និងព្យាយាមផ្តាច់ខ្លួននៅឲ្យឆ្ងាយពីមនុស្សដទៃ។ អ្នកមានចង្ការបែបនេះ ត្រូវបានគេកត់សម្គាល់ថា ចូលចិត្តគិតច្រើនម្នាក់ឯង មិនសូវប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ប៉ុន្តែជាមនុស្សចូលចិត្តភាពស្មោះត្រង់។ ពួកគេចូលចិត្តគិតច្រើន ពេលខ្លះអាចបណ្តែតបណ្តោយលង់ខ្លួនទៅលើការស្រមើស្រមៃផងដែរ។ ពេលធ្វើកិច្ចការអ្វីមួយពួកគេតែងតែគិតបណ្តើរធ្វើបណ្តើរ សម្លឹងមើលនូវលទ្ធផលដែលពួកគេចង់បានជានិច្ច។

៥ ចង្ការលយមកខាងមុខ

5

អ្នកជាមនុស្សដែលចេះកំណត់គោលដៅនិងខិតខំសម្រេចគោលដៅនោះ។ អ្នកមានភាពរឹងប៉ឹងក្លាហាន និងភាពជាអ្នកដឹងនាំក្នុងការទទួលខុសត្រូវរាល់ទង្វើរបស់អ្នក។ អ្នកតែងតែខិតខំសិក្សារៀនសូត្រនូវអ្វីដែលអ្នកខ្វះខាតក្នុងការធ្វើកិច្ចការអ្វីមួយ ហើយខិតខំថែរក្សានូវមនុស្សដែលអ្នកចូលចិត្តស្រឡាញ់ផងដែរ។ មិនថាអ្នកមានរូបរាងស្អាតបាតឫអត់ទេ អ្នកតែងតែត្រូវបានគេមើលមកគឺមានភាពទាក់ទាញគួរឲ្យស្រឡាញ់ ព្រោះតែភាពក្លាហានរបស់អ្នក។ អ្នកជាមនុស្សដែលខិតខំធ្វើកិច្ចការដោយចេញពីចិត្តរបស់ខ្លួនឯង ហើយព្យាយាមតស៊ូរហូតបានសម្រេចកិច្ចការនោះ។ អ្នកអាចជួបនូវឧបសគ្គក្នុងជីវិតមួយចំនួន ប៉ុន្តែអ្នកនឹងអាចជម្នះបានយ៉ាងស្រួល ដោយសារតែអ្នកជាមនុស្សមិនដែលចុះញ៉ម។ ឧបសគ្គសម្រាប់អ្នកដទៃគឺជាចំណុចខ្សោយ ប៉ុន្តែសម្រាប់អ្នកគឺជាឧកាសដែលលើកទឹកចិត្តអ្នកឲ្យខិតខំតស៊ូបន្ថែមទៀត ដើម្បីទៅដល់គោលដៅដែលអ្នកចង់បាន។