ឧកញ៉ា គិត ធាង ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចដោះលែងហើយ ក្រោយពីជាប់ចោ.ទរឿងគ្រឿ.ងញៀ.នជិត ៥០ គីឡូក្រាម

(ភ្នំពេញ)៖ ឧកញ៉ា គិត ធាង ត្រូវបានតុលាការជាន់ខ្ពស់ សម្រេចដោះលែងដោយស្ងាត់ៗ កាលពីដើមសប្តាហ៍នេះ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដ.ន្ទាទោ.សឲ្យលោកជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឲ្យប្រើប្រាស់សារធាតុញៀ.នខុសច្បាប់ និងសមគំនិត ពាក់ព័ន្ធករណីគ្រឿ.ងញៀ.នជិត៥០ (៤៩,៤៤) គីឡូក្រាម នៅក្នុងក្លឹបកម្សាន្តរបស់ខ្លួននោះ ទើបតែ។

1

2

ប្រភពដែលគួរឲ្យទុកចិត្ត បានទម្លាយនៅថ្ងៃទី១៤ ឧសភាថា សាលាឧទ្ធរណ៍ បានសម្រេចកាត់ទោ.សតម្រឹមដោយឲ្យលោក គិត ធាង អនុវត្តទោសរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ចំណែកទោសនៅសល់ ត្រូវព្យួរជាធម្មតា។ ចំណែក ជនជាប់ចោ.ទប្រមាណជិត ៣០នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជាមួយលោក គិត ធាង ដែរនោះ មិនត្រូវបានដោះលែងនោះទេ។ លោក ជូ ប៊ុនរីន អ្នកនាំពាក្យសាលាឧទ្ធរណ៍មិនអាចសុំការបំភ្លឺបានទេ។

4

សូមបញ្ជាក់ដែរថា សមត្ថ.កិច្ច បានចា.ប់ឃុំខ្លួនលោក គិត ធាង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ បន្ទាប់មក កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដ.ន្ទាទោសឲ្យលោក គិត ធាង ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឲ្យប្រើប្រាស់សារធាតុញៀ.នខុសច្បា.ប់ និងស.មគំនិតពាក់ព័ន្ធ ករណីគ្រឿ.ងញៀ.នជិត៥០ (៤៩,៤៤)គីឡូក្រាម ដែលសមត្ថ.កិច្ចឆ្មក់ចូលបង្ក្រា.បបាននៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់៕

5

6