ស៊ែរឲ្យគ្រប់គ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ទៅកន្លែងវេលុយ នៅផ្សារដើមអំពិល

រាជធានីភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ទៅកន្លែងវេលុយ នៅផ្សារដើមអំពិល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩៧ ផ្លូវ១៩២៨(ផ្លូវម៉ុងរិទ្ធី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ហើយម្ចាស់ទីតាំងមិនទាន់បានយកសំណាក់នៅឡើយទេ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

184351188_135400048633538_5885066298591443824_n