ស៊ែរឲ្យគ្រប់គ្នាដឹងផង! អ្នកជំងឺកូវីដ-១៩ ទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សា-អនុវិទ្យាល័យ វត្តដំបូកខ្ពស់

រាជធានីភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងដូសទី ១ នៅទីតាំងសាលាបឋមសិក្សា-អនុវិទ្យាល័យ វត្តដំបូកខ្ពស់ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅទីតាំងខាងលើ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 15_11 39 39